សំណើច រឿង៖ ម្តាយខ្ញុំចូលចិត្ត!
ថ្ងៃមួយ លោកហិនឌ្រិច ហេណឺ ដែលកំពុងតែ រស់នៅទីក្រុងប៉ារីសប្រទេសបារាំង ស្រាប់តែ
មានបុរសម្នាក់ បានសួរគាត់ថា៖
ខ្ញុំឆ្ងល់ណាស់! ហេតុម៉េចលោកជាកវីល្បីល្បាញ តែអ៊ំប្រុសរបស់លោកបែរជាបើកធនាគារ
ទៅវិញ?
ឮសំនួរឆោតៗ ហិនឌ្រិច ហេណឺ សើចឆ្លើយតាមរបៀបឆោតៗ ដែរ៖
មកពីម្តាយខ្ញុំចូលចិត្តអានកំណាព្យទើបខ្ញុំចូលចិត្តធ្វើកវី។ ចំណែកម្តាយរបស់អ៊ំប្រុសខ្ញុំចូល
ចិត្តអានរឿងចោរប្លន់ ទើបកូនប្រុសគាត់ចូលចិត្តរកស៊ីបើកធនាគារ៕
Post a Comment