ស្រីទេពអប្សរ ឬអប្សរា
រូបភាពអប្សរា, ស្លឹកមាស អង្គរបុរី (
សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក
)
សំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ
រមែងតែលំអដោយចម្លាក់ស្រីទេពអប្សរ ឬអប្សរា
ដែលប្រកបដោយរូបរាងកាយឆោមល្អឥតខ្ចោះ គួរឲ្យគយគន់ជាពន់ពេក ។
ជាការពិតណាស់ ចម្លាក់ស្រីទេពអប្សរទាំងនោះ
គឺជានិមិត្តរូបខាងជំនឿខ្មែរ នាសម័យបុរាណកាល ។ ម្យ៉ាងវិញទៀត
យើងក៏បានឃើញច្បាស់ថា ចម្លាក់ស្រីទេពអប្សរ ដែលមានសម្ផស្ស
ហើយមានចំនួនច្រើនជាងគេបំផុត
គឺត្រូវបានឆ្លាក់តែនៅលើប្រាសាទអង្គរវត្តប៉ុណ្ណោះ
ដែលជាស្នាព្រះហស្ថរបស់ព្រះបាទ សុរិយាវរ្ម័នទី២
។
បញ្ហាដែលចោទនៅទីនេះគឺថា តើស្រីទេពអប្សរ ឬទេពធីតាទាំងនោះកើតមកពីណា ? ហើយមានសារសំខាន់យ៉ាងដូចម្តេចដែរក្នុងវប្បធម៌ខ្មែរ ។
តាមទេវកថាវិទ្យា បែបព្រហ្មញ្ញសាសនា ដែលពាក់ព័ន្ធទៅនឹងការកូរសមុទ្រទឹកដោះ ដើម្បីស្វែងរកទឹកអម្រឹត ប្រយោជន៍នឹងឈានទៅរកភាពអមតៈនៃជីវិត អនុវត្តឡើងដោយការព្រមព្រៀងរវាងពពួកទេវៈ និង អសុរៈ យើងដឹងថា មុននឹងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះឈានទៅរកទីបញ្ចប់ ស្រាប់តែមានការលេចចេញមកនូវសត្វលោក និងអាទិទេពរងមួយចំនួន ដែលក្នុងនោះមានព្រះនាងលក្ស្មី ឬ ស្រី ព្រមទាំងពួកទេពអប្សរចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញអាកាស ។
ក្នុងទីនេះ យើងសូមលើកយកចម្លាក់តំណាងឲ្យស្រីទេពអប្សរតែមួយ ក្នុងចំណោមចម្លាក់បុរាណជាច្រើន ដើម្បីបង្ហាញនូវប្រភពបុរេអង្គរ នៃស្រីទេពអប្សរខ្មែរ ព្រោះយើងយល់ថា ជាទិន្នន័យបុរាណវិទ្យាចាស់ជាងគេបំផុត ។
ស្រីទេពអប្សរលើជញ្ជាំងប្រាសាទអង្គរវត្ត ( ថត ២០០៥
)
ដូចយើងបានសន្និដ្ឋាន
ដោយមហិទ្ធិឫទ្ធិនៃការកូរទឹកសមុទ្រ
ជាពិសេសបុណ្យបារមីនៃពពុះទឹកសមុទ្រ
ដែលជាការបង្កើតលោកក្នុងទស្សនវិទ្យាឥណ្ឌា-ខ្មែរ
ពពួកស្រីទេពអប្សរ ត្រូវបានបង្កើតឡើងយ៉ាងប្រាកដ ។ ម្យ៉ាងវិញទៀត
ការលេចចេញនូវស្រីទេពអប្សរទាំងនោះ
ធ្វើឡើងក៏ដើម្បីអបអរសាទរនូវជ័យជម្នះខាងលើនេះដែរ
ព្រមទាំងថ្វាយពរជ័យ សិរីសួស្តី ចំពោះព្រះអាទិទេពចម្បងធំៗ
មានព្រះវិស្ណុ និងព្រះសិវៈ ដែលទ្រង់បានប្រទានការជ្រោមជ្រែង
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ៕
http://www.cen.com.kh

Post a Comment