Header Ads


 

បើ​គិត​ថា​ការ​រក​ស៊ី​អ្នក​​កំពុង​តែ​ជាប់​គាំង​ខ្លាំង អ្នក​គួរ​តែ​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម


មនុស្សម្នាក់ៗ មិនអាចឆ្លាត ឬ មានគំនិត ក្នុងការធ្វើអ្វីមួយ គ្រប់ពេលនោះទេ ពេលខ្លះក៏វាមានការជាប់គាំង ឬ អស់គំនិត សម្រាប់ដើរផងដែរ។ ហេតុនេះ ហើយ ពេលអ្នកកំពុងតែជាប់គាំងគំនិត ក្នុងការធ្វើអ្វីមួយ អ្នកគួរចេះស្វែងរកដំណោះស្រាយ ។ នេះជាអ្វីដែលអ្នកត្រូវដឹង

១) សួរនរណាម្នាក់ដែលគួរឲ្យទុកចិត្តបំផុត៖ ពេលអ្នកកំពុងតប់ប្រមល់ខ្លាំង ចំពោះការរកស៊ីរបស់អ្នក វាក៏អាចដឹកនាំ អ្នកទៅរក ទីខ្មៅងងឹត គិតអ្វីក៏មិនចេញ ហើយពេលខ្លះអ្នកក៏ចង់បោះបង់វាចោល។ តែនេះគឺជាវិធីដោះស្រាយ ល្អ បំផុត ដើម្បីចាកចេញពីទីកន្លែងងងឹតនោះ គឺការសួរយោបល់ពីអ្នកដទៃ។ ការសាកសួរនេះ នឹងនាំឲ្យអ្នកចេញពីតំបន់ងងឹត ហើយអ្នកនឹងចាប់ផ្ដើម ដុះគំនិតឡើងភ្លាមៗ តែម្ដង ទោះបីគំនិតនោះល្អ ឬមិនល្អ តែយ៉ាងហោចណាស់ ក៏ប្រសើរ ជាងគ្មានគំនិតមួយ សម្រាប់ដើរ ទាល់តែសោះដែរ។

២) ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតពីប្រភេទអាជីវកម្មអ្នក៖ តាមការស្រាវជ្រាវនេះ អ្នកអាចដឹងពី តិចនិក ដើម្បីធ្វើឲ្យអាជីវកម្មដើរទៅមុខ ដឹងពីសក្ដានុពលនៃទីផ្សារ យុត្តិសាស្ត្រដើម្បីអភិវឌ្ឍ រួមទាំងគំរូនៃអាជីវកម្ម នានាផងដែរ។ ពេលនោះ អ្នកនឹងភ្ញាក់ផ្អើល ពីការទទួលបានគំនិត យ៉ាងរហ័សនេះ បន្ទាប់មក អ្នកនឹងកាន់តែមានទំនុកចិត្តដើរទៅមុខ ហើយ អាចចេញពីតំបន់ខ្មៅងងឹតបានតែម្ដង។

៣) សាកល្បងគំនិតដែលអ្នកបានមកនោះ៖ អ្នកត្រូវគិតថា ពិភពលោក ពិតជាធំ ហើយ អ្នកដទៃ នឹងទទួលបានឱកាសពីអ្នក ប្រសិនបើអ្នកមិនចេះក្ដោបក្ដាប់វាឲ្យជាប់។ សូមកុំរុញរា នៅពេលអ្នកទទួលបានគំនិតហើយ បើគិតថាវាល្អ អ្នកគួរហ៊ាន សាកល្បងវា ទោះបីអ្នកមិនធានាថាវាជោគជ័យ ១០០ភាគរយក៏ដោយ តែយ៉ាងណាអ្នកបានសាកល្បង ហើយ អ្នកបានសិក្សាពីភាពបរាជ័យ នោះផងដែរ៕

http://www.bizkhmer.com/lifestyle/19762/

No comments

Powered by Blogger.