ការដាំដុះ-ពូជស្រូវស្រាល ‘អ៊ីអ៊ែរ ៧២’
ពូជស្រូវ ‘អ៊ីអ៊ែរ ៧២’ ជាស្រូវស្រាលមិនប្រកាន់រដូវដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩០ ។ បច្ចុប្បន្នពូជស្រូវ ‘អ៊ីអ៊ែរ ៧២’ បាននឹងកំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ ។
ពូជស្រូវ ‘អ៊ីអ៊ែរ ៧២’ ជាពូជស្រូវដែលមានអវេទរសភាពនឹងរយៈពន្លឺ (មិនប្រកាន់រដូវ) និងអាចចេញផ្កាគ្រប់ពេលវេលាដរាបណាលក្ខខណ្ឌដាំដុះអនុគ្រោះដល់ ការលូតលាស់របស់វា ។ អាស្រ័យដោយហេតុផលខាងលើ ទើបពូជនេះអាចដាំដុះនៅរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា និងស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌ ប្រាំងស្រោចស្រព ។ ពូជស្រូវ ‘អ៊ីអ៊ែរ ៧២’ នេះមានអាយុកាលពី ១១៥-១២០ ថ្ងៃ គឺចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផល ។ កំពស់ដើមរបស់ពូជស្រូវ ‘អ៊ីអ៊ែរ ៧២’ ប្រែប្រួលពី ៨០-១២០ ស.ម និងចំនួនដើមបែកផ្តល់ផលគឺចាប់ពី ១០-១៣ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី ។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ៨០-៩៥ គ្រាប់ និងមានប្រវែងកួរ ២៣-២៦ ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី ៣.៥ តោនទៅ ៦.០ តោនក្នុងផ្ទៃដី ១ ហិកតា ។ ពូជស្រូវ ‘អ៊ីអ៊ែរ ៧២’ គឺជាពូជដែលធន់ទៅនឹងដង្កូវរូងដើមឆ្នូត តែមិនធនទៅនឹងពពួកមមាចត្នោតទេ។
វិធីសាស្ត្រដាំដុះ
សម្រាប់ស្រូវសន្ទូង បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិកតាគឺពី ១៥-២០ គីឡូក្រាមប៉ុណ្ណោះ ។ ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល ១០ ម៉ែត្រការ៉េ ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ជាការល្អគួរស្ទូង សំណាបដែលមានអាយុ ១៨-២២ ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម ។ សម្រាប់ស្រូវពង្រួស បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៧០-៨០ គីឡូក្រាម ក្នុងមួយហិកតា ។ គួររៀបចំដីឲ្យបានល្អនិងរាបស្មើមុនស្ទូង ឬព្រួស ។ ការភ្ជួររាស់គួរតែធ្វើឲ្យបាន ២-៣ សារជាការល្អប្រសើរ ។ ប្រសិនបើស្រែអាចបញ្ចេញបញ្ចូលទឹកបានបន្ទាប់ពីស្ទូង ឬព្រួសបាន ២០ ថ្ងៃ អាចបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះ គឺដើម្បីធ្វើឲ្យស្រូវកាន់តែបែកគុម្ពល្អ ។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីសមស្របតាមកម្រិត ណែនាំ នឹងមិនបណ្តាលឲ្យមានការថយគុណភាពគ្រាប់ស្រូវឡើយ ។ គួរដាក់ជី ២-៣ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវដោយ:
- បាចលើកទី១: ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី ៥-១០ តោន/ហត និងរួមផ្សំជាមួយជីគីមីដូចមាន ក្នុងតារាងទី ១ ។ សម្រាប់ពេលវេលានៃការបាចជីបំប៉ន គឺត្រូវធ្វើឡើងនៅរយៈពេល ១៥ ថ្ងៃ (បំប៉នលើកទីមួយ) និង ៣០ ថ្ងៃ (បំប៉នលើកទីពីរ) ក្រោយពេលស្ទូង ។
តារាងទី១: កម្រិតជីណែនាំតាមប្រភេទដី
ប្រភេទដី
|
ប្រភេទជី
|
ទ្រាប់បាត
|
បំប៉ន (គក្រ/ហត)
|
|
(គក្រ/ហត)
|
លើកទី១
|
លើកទី២
|
||
ដីខ្សាច់ (ដីព្រៃខ្មែរ ប្រទះឡាង) |
អ៊ុយរ៉េ
|
៣១
|
៨៧
|
៦៦
|
ដេអាប៉េ
|
៨៧
|
០
|
០
|
|
ប៉ូតាស
|
១៣៣
|
០
|
០
|
|
ដីល្បាយឥដ្ឋ (ដីបាកាន អូរូង ទួលសំរោង គោកត្រប់ ក្រគរ) |
អ៊ុយរ៉េ
|
៥២
|
១០៥
|
៧៩
|
ដេអាប៉េ
|
១៣០
|
០
|
០
|
|
ប៉ូតាស
|
៦៧
|
០
|
០
|
|
ដីឥដ្ឋ (ដីកំពង់សៀម ក្បាលពោធិ កៀនស្វាយ) |
អ៊ុយរ៉េ
|
៥៣
|
៨៧
|
៦៦
|
ដេអាប៉េ
|
៣៩
|
០
|
០
|
- ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ ថ្ងៃបន្ទាប់ពីស្រូវហាលផ្កាស្រុះ ឬពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ ។
- ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ឲ្យនៅ ១៤ ភាគរយមុននឹងទុកជាការល្អ្។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់ បើគ្រាប់ស្រូវនោះបាក់ គឺមានន័យថាគ្រាប់ស្រូវស្ងួតល្អអាច ទុកដាក់បាន ។
- គ្រាប់ពូជ ត្រូវច្រកទុកក្នុងបាវក្រចៅដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ ហើយគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ទាជាដើម ។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃខែច្រូតកាត់ដាក់នៅលើបាវឲ្យបានត្រឹមត្រូវល្អ ។
- ផលស្រូវដែលប្រមូលបានត្រូវដាក់ក្នុងជង្រុកឲ្យបានល្អ ដោយការពារកុំឲ្យសត្វកណ្តុរ មាន់ ទា ចូលស៊ី និងមិនឲ្យទទឹក ។ (ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
http://itcambo.com/
Post a Comment