ឆា-ក្ដាមពិសេស
sted on
គ្រឿងផ្សំ៖
ក្ដាមថ្មល្អ 2 គីឡូ, ប្រេងឆា 2 ស្លាបព្រាកាហ្វេ, ខ្ទឹមស 4 ដុំ បកសម្បកចិញ្ច្រាំអោយល្អិតៗ, ទឹកខ្ញីស្រស់ 3 ស្លាបព្រា, ម្ទេស 2-3 ផ្លែចិញ្ច្រាំអោយល្អិតៗ, ទឹកប៉េងប៉ោះ 2-3 ស្លាបព្រា, ទឹកត្រី 1 ស្លាបព្រា, ស្ករ 1ស្លាបព្រា, ស្រាស 1 ស្លាបព្រាកាហ្វេ, ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ, ខ្ទឹមបារាំង 1ដុំចិញ្ច្រាំល្អិតៗ ។
វិធីចម្អិន៖
- យកក្ដាមលាងទឹកអោយស្អាត បកស្នូកចេញបកសរសៃវេនៅលើសាច់ក្ដាមចេញ កាត់ជើងចេញ ពុះសាច់ក្ដាមជាដុំ ដង្កៀបវ៉ៃបែក។
- ដាំខ្ទះឲ្យក្ដៅខ្លាំង រួចចាក់ប្រេងឆាចូល គ្រលែងឲ្យសព្វ ហើយឆាក្ដាមជាមួយនឹងប្រេងឆា 2 ទៅ 3 នាទី រហូតដល់ក្ដាមឡើងពណ៌ក្រហម ចាក់ដាក់ចាន ទុកមួយអន្លើរ។
- បន្ទាប់មកដាក់ខ្ទឹមបារាំងឆាប្រហែល 3 នាទី ដាក់ខ្ទឹមស ខ្ញី ម្ទេស ចម្អិនប្រហែល 1 ទៅ 2 នាទី រួចចាក់ទឹកប៉េងប៉ោះ ទឹកត្រី ស្ករ ស្រាស និងទឹកបន្តិច រួចហើយយកក្ដាមដែលឆាហើយចាក់ចូល ឆាត្រឡប់ឲ្យសព្វជាមួយគ្នាប្រហែល 8 នាទីជាការស្រេច៕
http://itcambo.com/
Post a Comment